​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វិមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ដ៏​ប្រសើរ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​បុគ្គល​អ្នក​ចំរើន​ឥទ្ធិបាទ​នោះ​។​
 [​៤៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដោយ​ចំណែក​មួយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​៦​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វិមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដោយ​ចំណែក​មួយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់