​ក៏បាន​។​បេ​។​ ​នឹង​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ព្រោះតែ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក៏បាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​ធ្វើ​មនុស្សម្នាក់​ ​ឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ព្រោះតែ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​
 [​៤៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ក៏​ព្រោះតែ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​វិ​រិ​យស​មា​ធិ​ ​១​។​ ​ចិត្ត​សមាធិ​ ​១​។​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​១​។​ ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់