​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះ​ដែរ​។​
 [​៤៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ឫទ្ធិ​ផង​ ​នូវ​ឥទ្ធិបាទ​ផង​ ​នូវ​ការ​ចំរើន​ឥទ្ធិបាទ​ផង​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ឥទ្ធិបាទ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​សេចក្តី​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឫទ្ធិ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​ធ្វើ​មនុស្សម្នាក់​ ​ឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​ធ្វើ​មនុស្ស​ច្រើន​នាក់​ ​ឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ឫទ្ធិ​។​ ​
 [​៤៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឥទ្ធិបាទ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ឯណា​ ​បដិបទា​ឯណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ឫទ្ធិ​ ​បាន​ស៊ប់​នូវ​ឫទ្ធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅ​ ​ថា​ ​ឥទ្ធិបាទ​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់