​[​៥០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ចំរើន​នូវ​ឥទ្ធិបាទ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​វិ​រិ​យស​មា​ធិ​។​ ​ចិត្ត​សមាធិ​។​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​ចំរើន​នូវ​ឥទ្ធិបាទ​។​
 ​[​៥០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ ​នូវ​ឥទ្ធិបាទ​ ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​សម្មាសង្កប្បៈ​ ​សម្មាវាចា​ ​សម្មា​កម្មន្តៈ​ ​សម្មាអាជីវៈ​ ​សម្មា​វាយាមៈ​ ​សម្មាសតិ​ ​សម្មាសមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ ​នូវ​ឥទ្ធិបាទ​។​
 [​៥០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​នេះ​ ​ដែល​ភិក្ខុ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​ធម៌​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឥទ្ធិបាទ​ ​៤​ ​តើ​ភិក្ខុ​ចំរើន​ដូចម្តេច​ ​ធ្វើឲ្យ​ច្រើន​ដូចម្តេច​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់