​[​៥៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ឥទ្ធិបាទ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ព្រះ​តថាគត​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ដូច្នេះ​ថា​ ​ឆន្ទៈ​របស់​អាត្មាអញ​ ​នឹង​មិន​ធូរ​ថយ​ខ្លាំងពេក​ផង​ ​នឹង​មិន​ផ្គង​គំហុក​ខ្លាំងពេក​ផង​ ​នឹង​មិន​រួញ​លឹប​នៅ​ខាងក្នុង​ផង​ ​នឹង​មិន​រាយមាយ​ទៅ​ខាងក្រៅ​ផង​ ​មាន​សញ្ញា​ក្នុង​កាល​ក្រោយ​ ​និង​មុន​ផង​ ​គឺ​កាលមុន​យ៉ាងណា​ ​ក្រោយ​ក៏​យ៉ាងនោះ​ ​ក្រោយ​យ៉ាងណា​ ​មុន​ក៏​យ៉ាងនោះ​ ​ក្រោម​យ៉ាងណា​ ​លើ​ក៏​យ៉ាងនោះ​ ​លើ​យ៉ាងណា​ ​ក្រោម​ក៏​យ៉ាងនោះ​ ​ថ្ងៃ​យ៉ាងណា​ ​យប់​ក៏​យ៉ាងនោះ​ ​យប់​យ៉ាងណា​ ​ថ្ងៃ​ក៏​យ៉ាងនោះ​ ​លុះ​ព្រះ​តថាគត​ ​ទ្រង់​គិត​ដូច្នេះហើយ​ ​ក៏​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​ចំរើន​ចិត្ត​ ​ប្រកបដោយ​ពន្លឺ​។​ ​វិ​រិ​យស​មា​ធិ១​។​ ​ចិត្ត​សមាធិ​ ​១​។​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​ដូច្នេះ​ថា​ ​វីមំសា​ ​របស់​អាត្មាអញ​ ​នឹង​មិន​ធូរ​ថយ​ខ្លាំង​ផង​ ​នឹង​មិន​ផ្គង​គំហុក​ខ្លាំងពេក​ផង​។​បេ​។​ ​លុះ​ព្រះ​តថាគត​ ​ទ្រង់​គិត​ ​ដូច្នេះហើយ​ ​ក៏​មានចិត្ត​ស្វាង​ ​ឥតមាន​កិលេស​រួបរឹត​ ​
ថយ | ទំព័រទី ៣៤២ | បន្ទាប់