​[​៥៨១​]​ ​បើ​ភិក្ខុ​នោះ​ប្រាថ្នា​ថា​ ​អាត្មាអញ​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​ដែល​មិន​គួរ​បដិកូល​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​មិន​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​ដែល​គួរ​បដិកូល​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មិន​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​មិន​គួរ​បដិកូល​ផង​ ​ក្នុង​វេទនា​គួរ​បដិកូល​ផង​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​មិន​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​គួរ​បដិកូល​ផង​ ​ក្នុង​វេទនា​មិន​គួរ​បដិកូល​ផង​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មិន​មាន​បដិកូលសញ្ញា​ ​ក្នុង​វេទនា​នោះ​។​ ​បើ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​វៀរ​ផ្តាច់​នូវ​វេទនា​ទាំងពីរ​ ​គឺ​ទាំង​វេទនា​មិន​គួរ​បដិកូល​ ​ទាំង​វេទនា​គួរ​បដិកូល​នោះ​ចេញ​ ​ហើយ​ជា​អ្នកមាន​ឧបេក្ខា​ ​មានសតិ​សម្បជញ្ញៈ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​ឧបេក្ខា​ ​មានសតិ​សម្បជញ្ញៈ​ ​ក្នុង​វេទនា​នោះ​។​
 [​៥៨២​]​ ​ក្នុងចិត្ត​ខាងក្នុង​។​បេ​។​ ​ក្នុងចិត្ត​ខាងក្រៅ​។​បេ​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​កើតឡើង​ ​ក្នុងចិត្ត​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុងចិត្ត​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់