​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​កើតឡើង​ ​និង​សូន្យ​ទៅ​ ​ក្នុងចិត្ត​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​។​បេ​។​ ​អភិជ្ឈា​ ​និង​ទោមនស្ស​។​
 [​៥៨៣​]​ ​បើ​ភិក្ខុ​នោះ​ប្រាថ្នា​ថា​ ​អាត្មាអញ​គប្បី​មាន​បដិកូលសញ្ញា​ ​ក្នុងចិត្ត​មិន​គួរ​បដិកូល​ ​ដូច្នេះ​ ​ឈ្មោះថា​ ​មាន​បដិកូលសញ្ញា​ ​ក្នុងចិត្ត​នោះ​។​បេ​។​ ​ជា​អ្នកមាន​ឧបេក្ខា​ ​មានសតិ​សម្បជញ្ញៈ​ ​ក្នុងចិត្ត​នោះ​។​
 ​[​៥៨៤​]​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ខាងក្នុង​។​បេ​។​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ខាងក្រៅ​។​បេ​។​ ​ពិចារណា​ ​ឃើញ​ធម៌​ ​ដែល​កើតឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ទាំង​ធម៌​ ​ដែល​កើតឡើង​ ​និង​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់