​[​៥៩០​]​ ​ពិចារណា​ឃើញ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ខាងក្នុង​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​
 ​[​៥៩១​]​ ​ក្នុងចិត្ត​ខាងក្នុង​។​ ​ក្នុងចិត្ត​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ចិត្ត​ក្នុងចិត្ត​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​
 [​៥៩២​]​ ​ក្នុង​ធម៌​ទាំងឡាយ​ខាងក្នុង​។​ ​ក្នុង​ធម៌​ទាំងឡាយ​ខាងក្រៅ​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ទើប​ឈ្មោះថា​ ​ភិក្ខុ​ធ្វើស​តិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ឲ្យ​បរិបូណ៌​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់