​[​៥៨៨​]​ ​លំដាប់នោះ​ ​ព្រះ​មហា​មោគ្គលា្លន​ដ៏​មាន​អាយុ​ ​បាន​សួរ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​ដោយហេតុ​ដូចម្តេច​ខ្លះ​ ​ទើប​ឈ្មោះថា​ ​ភិក្ខុ​ធ្វើស​តិ​ប្ប​ដ្ឋាន​ ​៤​ ​ឲ្យ​បរិបូណ៌​។​
 [​៥៨៩​]​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​កាយ​ ​ក្នុង​កាយ​ខាងក្នុង​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ពិចារណា​ឃើញ​កាយ​ ​ក្នុង​កាយ​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​។​បេ​។​ ​ពិចារណា​ឃើញ​កាយ​ ​ក្នុង​កាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់