​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បានសម្រេច​នូវ​អភិញ្ញា​ដ៏​ធំ​ ​ព្រោះ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​មួយវិញទៀត​ ​ខ្ញុំ​រលឹក​បាន​មួយ​ពាន់​កប្ប​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 ​[​៦១០​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​បានសម្រេច​ឥទ្ធិ​វិ​ធៈ​ ​ច្រើនប្រការ​ ​គឺថា​ ​ខ្ញុំ​ជា​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 [​៦១១​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ឮ​សំឡេង​ ​ទាំងពីរ​យ៉ាង​បាន​ ​គឺ​សំឡេង​ទិព្វ​ ​និង​សំឡេង​ជា​របស់​មនុស្ស​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ដោយ​សោត​ធាតុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​សោត​ធាតុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់