​[​៦១២​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​កំណត់​ដឹង​ ​នូវ​ចិត្ត​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​ ​ទោះ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 [​៦១៣​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ដ៏​គួរ​ ​តាម​ហេតុ​ដ៏​គួរ​ផង​ ​នូវ​ហេតុ​ដ៏​មិន​គួរ​ ​តាម​ហេតុ​ដ៏​មិន​គួរ​ផង​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 [​៦១៤​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​តាមពិត​ ​នូវ​វិបាក​របស់​បុគ្គល​អ្នក​សមាទាន​នូវ​កម្ម​ ​ដែល​ជា​អ​តី​តៈ​ ​អនាគត​ ​បច្ចុប្បន្ន​ ​តាម​ឋានៈ​ ​តាម​ហេតុ​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 [​៦១៥​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​បដិបទា​ជា​ដំណើរ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​គ្រប់យ៉ាង​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់