​[​៦១៦​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​តាមពិត​នូវ​លោក​ ​ដែល​មាន​ធាតុ​ច្រើនប្រការ​ ​មាន​ធា​តុ​ផ្សេង​ៗ​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 ​[​៦១៧​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​តាមពិត​ ​នូវ​អធ្យាស្រ័យ​ផ្សេង​ ​ៗ​ ​របស់​សត្វ​ទាំងឡាយ​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 [​៦១៨​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​ទន់​ ​និង​ចាស់​ក្លា​ ​នៃ​ឥន្ទ្រិយ​ ​របស់​ពួក​សត្វ​ដទៃ​ ​ពួក​បុគ្គល​ដទៃ​បាន​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 [​៦១៩​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​តាមពិត​នូវ​ទោស​ ​អានិសង្ឃ​ ​និង​ការ​ចេញ​ចាក​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​សមាបត្តិ​ទាំងឡាយ​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។
ថយ | ទំព័រទី ៣៧០ | បន្ទាប់