​ក្នុងចិត្ត​ជា​ខាងក្នុង​ក្តី​។​ ​ក្នុងចិត្ត​ជា​ខាងក្រៅ​ក្តី​។​ ​អ្នក​ចូរ​ពិចារណា​ឲ្យ​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​ក្តី​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ក្តី​។​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្រៅ​ក្តី​។​ ​អ្នក​ចូរ​ពិចារណា​ ​ឲ្យ​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​ក្តី​។​
 ​[​១២​]​ ​ម្នាល​ភិក្ខុ​ ​កាលណា​អ្នក​បាន​អាស្រ័យ​សីល​ ​តាំងនៅ​ក្នុង​សីល​ ​និង​ចំរើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះ​ ​ដោយ​ ​៣​ ​ចំណែក​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ ​កាលនោះ​ ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​និង​មាន​ប្រាកដ​ដល់​អ្នក​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ឯ​សេចក្តី​សាបសូន្យ​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៨ | បន្ទាប់