[​១៣​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ក៏​រីករាយ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធើ្វ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ពួក​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ឯណា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ទើប​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
ថយ | ទំព័រទី ៩ | បន្ទាប់