​[​១០៨​]​ ​និទាន​ដដែល​នោះ​ទៀត​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​
 [​១០៩​]​ ​ចុះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​បាន​ដល់​នូវ​ភាវៈ​ ​នៃ​ខ្លួន​ជា​អ្នកមាន​អភិញ្ញា​ដ៏​ធំ​ ​តើ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើ​រឿយ​ៗ​ ​នូវ​ធម៌​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ដល់​នូវ​ភាវៈ​ ​នៃ​ខ្លួន​ជា​អ្នកមាន​អភិញ្ញា​ដ៏​ធំ​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើ​រឿយ​ ​ៗ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ក្នុង​សាសនា​នេះ​ ​ខ្ញុំ​បាន​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ខ្ញុំ​បាន​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ដល់​នូវ​ភាវៈ​ ​នៃ​ខ្លួន​ជា​បុគ្គល​មាន​អភិញ្ញា​ដ៏​ធំ​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើ​រឿយ​ ​ៗ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​បានដឹង​ច្បាស់​ ​នូវ​លោក​ដ៏​ច្រើន​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើ​រឿយ​ ​ៗ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
ថយ | ទំព័រទី ៩០ | បន្ទាប់