មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត តែងបញ្ញត្តនូវបដិបទា ជាដំណើរទៅកាន់សេចក្ដីចំរើន ក្នុងអរិយវិន័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដោយពិតប្រាកដ ដើម្បីសេចក្ដីប្រាសចាកតម្រេក ដើម្បីសេចក្ដីរលត់ ដើម្បីសេចក្ដីស្ងប់ស្ងាត់ ដើម្បីសេចក្ដីដឹងច្បាស់ ដើម្បីសេចក្ដីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[១៨៥] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់សេចក្ដីចំរើន ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយ ដោយពិតប្រាកដ។បេ។ ដើម្បីព្រះនិព្វាន តើដូច ម្ដេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងធម្មវិន័យនេះ ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយសីល ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាបដិបទា ជាដំណើរទៅកាន់សេចក្ដីចំរើន ដែលប្រព្រឹត្តទៅ ដើម្បីសេចក្ដីនឿយណាយដោយពិតប្រាកដ