​[​៣៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ ​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អតីត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​បាន​ត្រាស់​ដឹង​ ​តាម​សេចក្ដីពិត​ហើយ​ ​កុលបុត្ត​ទាំងអស់​នោះ​ ​បាន​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អនាគត​ ​នឹង​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​នឹង​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ពួក​កុលបុត្ត​ទាំងអស់​នោះ​ ​នឹង​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ ​ឯណា​នីមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ដោយ​ប្រពៃ​ ​រមែង​ត្រាស់​ដឹង​តាម​សេចក្ដីពិត​ ​ពួក​កុលបុត្ត​ទាំងអស់​នោះ​ ​រមែង​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​អរិយសច្ច​ទាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​ ​ទុក្ខសមុទយ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ ​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អតីត​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​នឹង​ត្រាស់​ដឹង​ ​រមែង​ត្រាស់​ដឹង​ ​តាម​សេចក្ដីពិត​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់