​កុលបុត្ត​ទាំងអស់​នោះ​ ​(​រមែង​ប្រាថ្នា​)​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អនាគត​ ​នឹង​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​កុលបុត្ត​ទាំងអស់​នោះ​ ​(​រមែង​ប្រាថ្នា​)​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ ​ឯណា​នីមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​កុលបុត្ត​ទាំងអស់​នោះ​ ​(​រមែង​ប្រាថ្នា​)​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​៤​ ​ប្រការ​ ​តាម​សេចក្ដីពិត​។​ ​អរិយសច្ច​ ​៤​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​ ​ទុក្ខសមុទយ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​អរិយសច្ច​ ​១​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ ​ឯណា​នីមួយ​ ​ក្នុង​កាល​ជា​អតីត​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​បួស​ហើយ​ ​(​ក្ដី​)​ ​នឹង​បួស​ ​(​ក្ដី​)​ ​បួស​ឥឡូវនេះ​ ​(​ក្ដី​)​ ​កុលបុត្ត​ទាំងអស់​នោះ​ ​(​រមែង​ប្រាថ្នា​)​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​ទាំង​ ​៤​ ​ប្រការ​ ​នេះឯង​ ​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់