ខ្ញុំមិនបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត មិនបានត្រាស់ដឹង នូវទុក្ខសមុទយអរិយសច្ច តាមសេចក្ដីពិត មិនបានត្រាស់ដឹង នូវទុក្ខនិរោធអរិយសច្ច តាមសេចក្ដីពិត មិនបានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត តែនឹងធ្វើនូវទីបំផុត នៃសេចក្ដីទុក្ខដោយប្រពៃបាន ហេតុនុ៎ះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំធ្វើកញ្ចប់ នៃស្លឹកគគីរក្ដី ស្លឹកស្រល់ក្ដី ស្លឹកកន្ទួតព្រៃក្ដី ហើយនឹងនាំទៅនូវទឹក ឬចម្រៀកត្នោត(១) ហេតុនុ៎ះ មិនមានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំមិនបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត។បេ។ មិនបានត្រាស់ដឹង នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តាមសេចក្ដីពិត តែនឹងធ្វើនូវទីបំផុត នៃសេចក្ដីទុក្ខ ដោយប្រពៃបាន ហេតុនុ៎ះ មិនមានឡើយ ក៏យ៉ាង នោះដែរ។
[៤១៦] ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត
[៤១៦] ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំបានត្រាស់ដឹង នូវទុក្ខអរិយសច្ច តាមសេចក្ដីពិត
(១) សព្ទថា តាលបត្តំ គួរប្រែថាស្លឹកត្នោត ផ្លិតស្លឹកត្នោត ឬចម្រៀកត្នោត ប៉ុន្តែមិនសមសេចក្តីសោះ ក្នុងទីនេះ គួរថា តាលុទកំ ប្រែថា ទឹកត្នោត ដូច្នេះវិញ ទើបសមសេចក្តីជាង។