​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​និព្វាន​។​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​មិន​សំដែង​ពាក្យ​នោះ​ឡើយ​។​ ​
 ​[​៤១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​តថាគត​ ​សំដែង​ពាក្យ​ដូចម្ដេច​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​សំដែង​ថា​ ​នេះ​ជា​ទុក្ខ​ ​តថាគត​សំដែង​ថា​ ​នេះ​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​តថាគត​សំដែង​ថា​ ​នេះ​ជា​សេចក្ដី​រំលត់ទុក្ខ​ ​តថាគត​សំដែង​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​នុ៎ះ​ ​បាន​ជាត​ថា​គត​សំដែង​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ពាក្យ​នុ៎ះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​នុ៎ះ​ ​ជា​អាទិ​ព្រហ្មចរិយ​ធម៌​ ​ពាក្យ​នុ៎ះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់ទុក្ខ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​សំដែង​ពាក្យ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
 [​៤១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់