​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​នុ៎ះ​ ​មាន​ប្រមាណ​ច្រើនជាង​ ​ដុំ​ក្រួស​ ​៧​ ​ដុំ​ ​មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​បុរស​ដំ​កល់​ទុក​ ​មាន​ប្រមាណ​តិច​ ​ដុំ​ក្រួស​ ​៧​ ​ដុំ​ ​មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​បុរស​ដំ​កល់​ទុក​ ​មិនបាន​ដល់​ការរាប់​ផង​ ​មិនបាន​ដល់​នូវ​ការប្រៀបធៀប​ផង​ ​មិនបាន​ដល់​ ​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​ ​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​។​បេ​។​ ​ភិក្ខុ​គួរ​ធ្វើ​សេចក្ដីព្យាយាម​។​ ​
 ​[​៤៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​ ​ដល់​នូវ​ការ​អស់​ទៅ​រលីង​ទៅ​ ​លើកលែងតែ​ក្រួស​ ​៧​ ​ដុំ​ ​មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​នៃ​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​ ​និង​ដុំ​ក្រួស​ ​៧​ ​ដុំ​ ​មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​សល់​នៅ​ ​របស់​ទាំងពីរ​នោះ​ ​តើ​របស់​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​នៃ​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​នុ៎ះឯង​ ​មាន​ប្រមាណ​ច្រើនជាង​ ​ដុំ​ក្រួស​ ​៧​ ​ដុំ​ ​មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​សល់​នៅ​ ​មិនបាន​ដល់​ ​នូវ​ការរាប់​ផង​ ​
ថយ | ទំព័រទី ៣១៩ | បន្ទាប់