រាជការាមវគ្គ ទី២
[១៨២] ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងរាជការាម ទៀបក្រុងសាវត្ថី។ គ្រានោះ ភិក្ខុនីសង្ឃ ប្រមាណមួយពាន់រូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតក្នុងទីដ៏សមគួរ។ លុះភិក្ខុនីទាំងនោះ ឋិតក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុនីទាំងឡាយ អរិយសាវក អ្នកប្រកបដោយធម៌ ៤ យ៉ាង ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ធម៌ ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុនីទាំងឡាយ អរិយសាវក ក្នុងធម្មវិន័យនេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ។ បេ។ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ (អរិយសាវក ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកប្រកបដោយសីល ជាទីស្រឡាញ់របស់អរិយបុគ្គល ជាសីលមិនដាច់។បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុនីទាំងឡាយ អរិយសាវក ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង ជាសោតាបន្នបុគ្គល