​[​៣៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រកប​នូវ​សេចក្ដីព្យាយាម​ ​ក្នុង​ការ​ពួន​សម្ងំ​ ​(​ក្នុង​ផល​សមាបត្តិ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ពួន​សម្ងំ​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្ដីពិត​។​ ​ចុះ​ដឹង​ច្បាស់​នូវ​អ្វី​ ​តាម​សេចក្ដីពិត​។​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជាទី​រំលត់ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រកប​នូវ​សេចក្ដីព្យាយាម​ ​ក្នុង​ការ​ពួន​សម្ងំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ពួន​សម្ងំ​នៅជា​ប្រក្រតី​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្ដីពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជាទី​រំលត់ទុក្ខ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​
 ​[​៣៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ឯណា​នីមួយ​ ​ក្នុង​កាលដែល​កន្លងទៅ​ហើយ​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់