​[​៤១១​]​ ​សម័យមួយ​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ច្រើន​រូប​ ​នៅក្នុង​ក្រុង​សហ​ជ​និយៈ​ ​ក្នុង​ដែន​ចេតិយៈ​។​ ​ក៏​សម័យ​នោះ​ឯង​ ​កាល​ភិក្ខុ​ជា​ថេរៈ​ ​មាន​ប្រមាណ​ច្រើន​រូប​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​ក្នុង​វេលា​ក្រោយ​ភត្ត​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​មូល​ ​ក៏​កើតមាន​ពាក្យជា​ចន្លោះ​ឡើង​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ណា​ ​ឃើញ​សេចក្ដីទុក្ខ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ហេតុ​ជាទី​កើតឡើង​នៃ​ទុក្ខ​ផង​ ​ឃើញ​ទី​រំលត់​នៃ​ទុក្ខ​ផង​ ​ឃើញ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ផង​។​ ​
 ​[​៤១២​]​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ហើយ​ ​គ​វម្ប​តិ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​ក៏​ពោល​នឹង​ពួក​ភិក្ខុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​នុ៎ះ​ ​ខ្ញុំ​បាន​ស្ដាប់​មក​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មានបុណ្យ​ ​ខ្ញុំ​បាន​ទទួល​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មានបុណ្យ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ឃើញ​ទុក្ខ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ទុក្ខ​សមុទ័យ​ផង​ ​ឃើញ​ទុក្ខនិរោធ​ផង​ ​ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា​ផង​។​ ​បុគ្គល​ណា​ឃើញ​ទុក្ខ​សមុទ័យ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ទុក្ខ​ផង​ ​ឃើញ​ទុក្ខនិរោធ​ផង​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់