​ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា​ផង​។​ ​បុគ្គល​ណា​ ​ឃើញ​ទុក្ខនិរោធ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ទុក្ខ​ផង​ ​ឃើញ​ទុក្ខ​សមុទ័យ​ផង​ ​ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា​ផង​។​ ​បុគ្គល​ណា​ ​ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឃើញ​ទុក្ខ​ផង​ ​ឃើញ​ទុក្ខ​សមុទ័យ​ផង​ ​ឃើញ​ទុក្ខនិរោធ​ផង​។​ ​

​ចប់​ ​កោដិ​គាម​វគ្គ​ ​ទី៣​។​
​ឧទាន​នៃ​កោដិ​គាម​វគ្គ​នោះ​គឺ​ ​


​ពោល​អំពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​ដែន​វជ្ជី​ ​មាន​ ​២​ ​លើក​ ​អំពី​ឈ្មោះថា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រោះ​ត្រាស់​ដឹង​អរិយសច្ច​ ​១​ ​អំពី​ព្រះ​អរហន្ដ​សម្មាសម្ពុទ្ធ​ត្រាស់​ដឹង​ហើយ​ ​ក្នុង​អតីតកាល​ ​ជាដើម​ ​១​ ​អំពី​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ ​១​ ​អំពី​ទ្រង់​សំដែង​ការ​អនុគ្រោះ​ជន​ជា​មិត្រ​ ​ជាដើម​ ​១​ ​អំពី​ការ​ទ្រង់​សំដែង​ធម្មជាត​ ​ជា​របស់​ពិត​ ​១​ ​អំពី​ព្រះ​តថាគត​ ​ជា​អរិយបុគ្គល​ក្នុង​លោក​ ​១​ ​អំពី​អរិយសច្ច​ ​ដែល​បុគ្គល​គួរ​ត្រាស់​ដឹង​ ​១​ ​អំពី​ព្រះ​គ​វម្ប​តិ​ត្ថេ​រ​ ​១​។​
ថយ | ទំព័រទី ២៧២ | បន្ទាប់