ខ្ញុំ​មិនបាន​ត្រាស់​ដឹង​ ​នូវ​ទុក្ខអរិយសច្ច​ ​តាម​សេចក្ដីពិត​ ​មិនបាន​ត្រាស់​ដឹង​ ​នូវ​ទុក្ខសមុទយ​អរិយសច្ច​ ​តាម​សេចក្ដីពិត​ ​មិនបាន​ត្រាស់​ដឹង​ ​នូវ​ទុក្ខនិរោធ​អរិយសច្ច​ ​តាម​សេចក្ដីពិត​ ​មិនបាន​ត្រាស់​ដឹង​ ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​តាម​សេចក្ដីពិត​ ​តែ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​សេចក្ដីទុក្ខ​ដោយ​ប្រពៃ​បាន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ធ្វើ​កញ្ចប់​ ​នៃ​ស្លឹក​គគីរ​ក្ដី​ ​ស្លឹក​ស្រល់​ក្ដី​ ​ស្លឹក​កន្ទួតព្រៃ​ក្ដី​ ​ហើយនឹង​នាំទៅ​នូវ​ទឹក​ ​ឬ​ចម្រៀក​ត្នោត​(​១​)​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មិនបាន​ត្រាស់​ដឹង​ ​នូវ​ទុក្ខអរិយសច្ច​ ​តាម​សេចក្ដីពិត​។​បេ​។​ ​មិនបាន​ត្រាស់​ដឹង​ ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​តាម​សេចក្ដីពិត​ ​តែ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​សេចក្ដីទុក្ខ​ ​ដោយ​ប្រពៃ​បាន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ឡើយ​ ​ក៏​យ៉ាង​ ​នោះ​ដែរ​។​
 ​[​៤១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​បាន​ត្រាស់​ដឹង​ ​នូវ​ទុក្ខអរិយសច្ច​ ​តាម​សេចក្ដីពិត​ ​
​(​១​)​ ​សព្ទ​ថា​ ​តា​លប​ត្តំ​ ​គួរ​ប្រែថា​ស្លឹកត្នោត​ ​ផ្លិត​ស្លឹកត្នោត​ ​ឬ​ចម្រៀក​ត្នោត​ ​ប៉ុន្តែ​មិន​សម​សេចក្តី​សោះ​ ​ក្នុង​ទីនេះ​ ​គួរ​ថា​ ​តាលុ​ទកំ​ ​ប្រែថា​ ​ទឹកត្នោត​ ​ដូច្នេះ​វិញ​ ​ទើបសម​សេចក្តី​ជាង​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់