មិន​ខ្លាច​ក្តី​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​ឧបសម្បន្ន​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​បន្លាច​អនុបសម្បន្ន​)​ ​ហើយ​ប្រាប់ផ្លូវ​លំបាក​ដោយ​ចោរ​ក្តី​ ​ផ្លូវលំ​បា​ក​ដោយ​ម្រឹគ​សាហាវ​ក្តី​ ​ផ្លូវលំ​បា​ក​ដោយ​ខ្មោច​ក្តី​ ​ទោះបី​អនុបសម្បន្ន​នោះ​ខ្លាច​ក្តី​ ​មិន​ខ្លាច​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​២២០​]​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២២១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ ​ភិក្ខុ​គ្មាន​បំណង​នឹង​បន្លាច​ ​ហើយ​សំដែង​រូប​ក្តី​ ​សំឡេង​ក្តី​ ​ក្លិន​ក្តី​ ​រស​ក្តី​ ​ផ្សព្វ​ក្តី១​ ​ភិក្ខុ​(​គ្មាន​បំណង​នឹង​បន្លាច​ហើយ​)​ ​ប្រាប់ផ្លូវ​លំបាក​ដោយ​ចោរ​ក្តី​ ​ផ្លូវលំ​បា​ក​ដោយ​ម្រឹគ​សាហាវ​ក្តី​ ​ផ្លូវលំ​បា​ក​ដោយ​ខ្មោច​ក្តី១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ២២៣ | បន្ទាប់