ក្នុង​អារាម​ ​ហើយ​ទុក​ដោយ​គិតថា​ ​រតនៈ​របស់​អ្នកណា​ ​អ្នកនោះ​នឹង​យក​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​រើស​ឯង​ក្តី​ ​ឲ្យ​គេ​រើស​ក្តី​ ​នូវ​រតនៈ​ក្តី​ ​នូវ​វត្ថុ​ដែលគេ​សន្មត​ជារ​ត​នៈ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​ ​(​រើស​យក​នូវ​រតនៈ​ដែលគេ​ភ្លេច​)​ ​នៅក្នុង​វត្ត​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​៣៥៨​]​ ​គ្រានោះ​ឯង​ ​ក្នុង​កាសី​ជនបទ​ ​មាន​ស្រុក១​ ​ជាទី​ធ្វើការងារ​របស់​អនាថបិណ្ឌិក​គហបតី​។​ ​គហបតី​នោះ​បាន​បង្គាប់​អន្តេវាសី​ ​(​កូនក្មួយ​)​ថា​ ​បើ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​អ្នកឯង​គប្បី​ធ្វើ​ភត្ត​ប្រគេន​ផង​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ត្រាច់​ទៅកាន់​ចារិក​ក្នុង​កាសី​ជនបទ​ ​ហើយ​ហួស​ទៅកាន់​ស្រុក​ជាទី​ធ្វើការងារ​របស់​អនាថបិណ្ឌិក​គហបតី​។​ ​បុរស​នោះ​បានឃើញ​ភិក្ខុ​ទាំងនោះ​មក​អំពី​ចម្ងាយ​ ​លុះ​បានឃើញ​ច្បាស់​ហើយ​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ភិក្ខុ​ទាំងនោះ​ ​ហើយ​ពោល​នូវ​ពាក្យ​នេះ​ថា​ ​បពិត្រ​ព្រះករុណា​ ​សូម​លោកម្ចាស់​ទាំងឡាយ​ទទួល​ចង្ហាន់​របស់​គហបតី​ក្នុង​ថ្ងៃស្អែក​។
ថយ | ទំព័រទី ៣៦៨ | បន្ទាប់