បា​ចិ​ត្តិ​យ​។​ ​សំពត់​និសីទនៈ​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​ទៀត​សម្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ធ្វើ​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ដើម្បី​អ្នកដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បាន​សំពត់​និសីទនៈ​ដែល​បុគ្គល​ដទៃ​ធ្វើ​ហើយ​(​យក​មក​)​ ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៨៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុ​ធ្វើ​សំពត់​និសីទនៈ​ត្រូវ​តាម​ប្រមាណ១​ ​ភិក្ខុ​ធ្វើ​សំពត់​និសីទនៈ​ថយ​ចុះពី​ប្រមាណ១​ ​ភិក្ខុ​បាន​សំពត់​និសីទនៈ​ដែល​អ្នកដទៃ​ធ្វើឲ្យ​លើស​ហួសប្រមាណ​ ​ហើយ​កាត់ចេញ​ទើប​ប្រើប្រាស់១​ ​ភិក្ខុ​ធ្វើ​សំពត់​និសីទនៈ​ឲ្យ​ជា​ពិតាន​ក្តី​ ​ឲ្យ​ជា​កម្រាល​នៃ​ផែនដី​ក្តី​ ​ឲ្យ​ជារ​នាំង​ក្តី​ ​ឲ្យ​ជា​ពូក​ក្តី​ ​ឲ្យ​ជា​ខ្នើយ​ក្តី១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៧​ ​ចប់​។​

ថយ | ទំព័រទី ៣៩៥ | បន្ទាប់