សិក្ខាបទ​ទី៩​


 [​៧៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​ ​ជា​ជីតុន​របស់​ត្រកូល១​ ​ជា​ភិក្ខុនី​ប្រកបដោយ​និច្ចភត្ត​។​ ​ចំណែក​គហបតី​នោះ​ ​ក៏បាន​និមន្ត​ពួក​ភិក្ខុ​ជា​ថេរៈ​ទៅ​ផង​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​និង​ចីវរ​ក្នុង​វេលា​ព្រឹក​ ​ហើយ​ចូល​ទៅកាន់​ត្រកូល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​គហបតី​នោះ​ថា​ ​ម្នាល​គហបតី​ ​ខាទនីយ​ភោជនីយាហារ​មាន​ប្រមាណ​ច្រើន​នេះ​ ​គេ​ចាត់ចែង​ដើម្បីអ្វី​។​ ​គហបតី​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​បាន​និមន្ត​ព្រះ​ថេរៈ​ទាំងឡាយ​មក​ឆាន់​។​ ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​សួរ​ថា​ ​ម្នាល​គហបតី​ ​ព្រះ​ថេរៈ​ទាំងនោះ​ ​គឺ​ព្រះ​ថេរៈ​ណាខ្លះ​។​ ​គហបតី​ឆ្លើយ​ថា​ ​ព្រះ​សារីបុត្ត​ជា​ម្ចាស់​ ​ព្រះ​មោគ្គល្លាន​ជា​ម្ចាស់​ ​ព្រះ​មហា​ក​ច្ចា​នៈ​ជា​ម្ចាស់​ ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​ជា​ម្ចាស់​ ​ព្រះ​មហា​ក​ប្បិ​ន​ជា​ម្ចាស់​ ​ព្រះ​មហា​ចុន្ទ​ជា​ម្ចាស់​ ​ព្រះ​អនុ​រុទ្ធ​ជា​ម្ចាស់​ ​ព្រះ​រេ​វត្ត​ជា​ម្ចាស់​ ​ព្រះ​ឧបាលិ​ជា​ម្ចាស់​ ​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​ព្រះ​រាហុល​ជា​ម្ចាស់​។​ ​ភិក្ខុនី​ឈ្មោះ​ថុល្ល​នន្ទា​ឆ្លើយ​ថា​ ​ម្នាល​គហបតី​ ​កាល​ព្រះ​ថេរៈ​មហានាគ​ដ៏​ប្រសើរ​មាននៅ​ទេតើ​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់