​ដើម្បី​រំលត់​ ​ដើម្បី​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​ដោយពិត​។​

​ចប់​ ​វគ្គ​ ​ទី១​។​


 [​១៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ ​ជាហេតុ​នាំឲ្យ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​ឬ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​យ៉ាង​ធំ​ទូលាយ​ក្រៃលែង​ ​ដូច​មិច្ឆាទិដ្ឋិ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ ​ឬ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​ប្រព្រឹត្តទៅ​ ​យ៉ាង​ធំ​ទូលាយ​ក្រៃលែង​ ​ដល់​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​។​
 [​១៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ជាហេតុ​នាំ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​ឬ​ពួក​កុសលធម៌​ ​ដែល​ ​កើតឡើង​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​យ៉ាង​ធំ​ទូលាយ​ក្រៃលែង​ ​ដូច​សម្មាទិដ្ឋិ​នេះ​ឡើយ​ ​ភិក្ខុ​ទាំង​ ​ឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើត​ ​រមែង​កើតឡើង​ ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​យ៉ាង​ធំ​ទូលាយ​ក្រៃលែង​ ​ដល់​បុគ្គល​ជា​សម្មាទិដ្ឋិ​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់