​[​១៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ជាហេតុ​នាំ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើត​ ​មិន​ឲ្យ​កើតឡើង​ ​ឬ​ពួក​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅវិញ​ ​ដូច​មិច្ឆាទិដ្ឋិ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​ពួក​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​មិនកើត​ឡើង​ ​ពួក​កុសលធម៌​ ​ដែល​ ​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ ​ដល់​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​។​
 [​១៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ជាហេតុ​នាំឲ្យ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​ ​ឬ​ពួក​អកុសល​ ​ធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ដូច​សម្មាទិដ្ឋិ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អកុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​មិនកើត​ឡើង​ ​ពួក​អកុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅ​ ​ដល់​បុគ្គល​ជា​សម្មាទិដ្ឋិ​។​
 [​១៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ជាហេតុ​នាំឲ្យ​មិច្ឆាទិដ្ឋិ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​ឬ​មិច្ឆាទិដ្ឋិ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ឡើង​ ​ដូច​គំនិត​ដែល​ត្រិះរិះ​មិន​ត្រូវ​ផ្លូវ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់