​កាត់​ស្លឹកត្រចៀក​ខ្លះ​ ​កាត់​ច្រមុះ​ខ្លះ​ ​កាត់​ទាំង​ស្លឹកត្រចៀក​ ​ទាំង​ច្រមុះ​ខ្លះ​ ​ធ្វើ​នូវ​ពិ​លង្គ​ថា​លិក​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើ​ក្បាល​ ​ឲ្យ​ដូចជា​ឆ្នាំង​ដាក់​ទឹក​ជ្រក់​)​ ​ខ្លះ​ ​ធ្វើ​នូវ​សង្ខ​មុ​ណ្ឌិ​ក​កម្ម​ ​(​អំពើ​ដែលគេ​ពន្លះស្បែក​ក្បាល​ ​ឲ្យ​រលីង​ ​ដូចជា​សម្បក​ស័ង្ខ​)​ ​ខ្លះ​ ​ធ្វើ​នូវ​រាហុមុខ​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើ​រង្វះមាត់​ ​ឲ្យ​ដូចជា​មាត់​រាហូ​)​ ​ខ្លះ​ ​ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម​ ​(​អំពើ​ដែលគេ​រុំ​ខ្លួន​ទាំងមូល​ ​ដោយ​សំពត់​ជ្រលក់​ប្រេង​)​ ​ខ្លះ​ ​ធ្វើ​នូវ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម​ ​(​អំពើ​ដែលគេ​រុំ​ដៃ​ ​ដោយ​សំពត់​ជ្រលក់​ប្រេង​)​ ​ខ្លះ​ ​ធ្វើ​នូវ​ឯ​រក​វដ្តិ​ក​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើ​ ​ដូចជា​ពន្លាត់ស្បែក​ពពែ​)​ ​ខ្លះ​ ​ធ្វើ​នូវ​ចីរ​ក​វាសិក​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​សំពត់​សម្បកឈើ​)​ ​ខ្លះ​ ​ធ្វើ​នូវ​ឯ​ណេយ្យ​ក​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​ជើង​សត្វ​ទ្រាយ​)​ ​ខ្លះ​ ​ធ្វើ​នូវ​ព​ឡិ​សមំសិ​ក​កម្ម​ ​(​អំពើ​ដែលគេ​ថ្ពក់​មាត់​ ​ដោយ​កាង​ ​ឬ​សន្ទូច​)​ ​ខ្លះ​ ​ធ្វើ​នូវ​ក​ហាប​ណ​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើឲ្យខូច​សរីរៈ​ ​ប្រមាណ​ប៉ុន​កហាបណៈ​មួយ​)​ ​ខ្លះ​ ​ធ្វើ​នូវ​ខា​រាប​ដិ​ច្ឆ​ក​កម្ម​ ​(​អំពើ​ដែលគេ​យក​ទឹក​ផ្សា​ស្រោច​)​ ​ខ្លះ​ ​ធ្វើ​នូវ​ប​លិ​ឃ​បរិវត្ត​ក​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើ​ ​ដូចជា​បង្វិល​ជើងគុល​ ​ឬ​សសរ​គោល​)​ ​ខ្លះ​ ​ធ្វើ​នូវ​ប​លា​លបី​ឋ​ក​កម្ម​ ​(​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​កណ្តាប់​ចំបើង​)​ ​ខ្លះ​ ​ស្រោច​ដោយ​ប្រេង​ ​ដែល​ក្តៅ​ខ្លះ​ ​ឲ្យ​ឆ្កែខាំ​ខ្លះ​ ​ឲ្យ​ដេកផ្ងារ​ ​លើ​ឈើ​អណ្តោត​ទាំង​រស់​ខ្លះ​ ​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​។​ ​លុះ​បុគ្គល​នោះ​ ​(​បានឃើញ​ហើយ​)​ ​ក៏​គិត​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់