​ពួក​ស្តេច​ឲ្យ​ចាប់ចោរ​ ​ដែល​ប្រព្រឹត្ត​អំពើអាក្រក់​ ​ហើយ​ធ្វើ​ដោយ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​គឺ​វាយ​ដោយ​រំ​ពាត់​ខ្លះ​ៗ​។​ ​បេ​។​ ​កាត់​ក្បាល​ ​ដោយ​ដាវ​ខ្លះ​ ​ព្រោះ​ហេតុ​អំពើអាក្រក់​ ​មាន​សភាព​យ៉ាងណា​។​ ​ប្រសិនបើ​អាត្មាអញ​ ​ធ្វើអំពើ​អាក្រក់​ ​មាន​សភាព​យ៉ាងនោះ​វិញ​ ​ក៏​ពួក​ស្តេច​ ​ឲ្យ​ចាប់​អាត្មាអញ​ ​ហើយ​គប្បី​ធ្វើ​ដោយ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​មាន​សភាព​ដូច្នោះ​ដែរ​ ​គឺ​វាយ​ដោយ​រំពាត់​ខ្លះ​។​ ​បេ​។​ ​កាត់​ក្បាល​ ​ដោយ​ដាវ​ខ្លះ​។​ ​បុរស​នោះ​ ​ខ្លាច​ទោស​ ​ដែល​ឲ្យផល​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ក៏​លែង​លួច​ប្លន់​ទ្រព្យសម្បតិ្ត​ ​របស់​បុគ្គល​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទោស​ឲ្យផល​ ​ក្នុង​បច្ចុប្បន្ន​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទោស​ ​ដែល​ឲ្យផល​ ​ក្នុង​លោកខាងមុខ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ឃើញច្បាស់​ ​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​ ​របស់​កាយទុច្ចរិត​ ​នឹង​មាន​ក្នុង​លោកខាងមុខ​ ​ផល​ដ៏​លាមក​ ​របស់​វចីទុច្ចរិត​ ​នឹង​មាន​ក្នុង​លោកខាងមុខ​ ​ផល​ដ៏​លាមក​ ​របស់​មនោ​ទុច្ចរិត​ ​នឹង​មាន​ក្នុង​លោកខាងមុខ​ ​ប្រសិនបើ​អាត្មាអញ​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​កាយ​ក្តី​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​វាចា​ក្តី​ ​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយចិត្ត​ក្តី​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់