​[​២៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះ​អកុសល​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គង់​អាច​នឹង​លះ​អកុសល​ចេញ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​មិន​អាច​នឹង​លះ​អកុសល​នោះ​ចេញ​បានទេ​ ​តថាគត​ ​ក៏​មិន​គប្បី​ពោល​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះ​អកុសល​ចេញ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​អ្នក​ទាំងឡាយ​ ​អាច​នឹង​លះ​អកុសល​ចេញ​បាន​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះ​អកុសល​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អកុសល​នេះ​ ​ដែល​បុគ្គល​លះ​រួចហើយ​ ​នៅតែ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ដដែល​ ​តថាគត​ ​ក៏​មិន​គប្បី​ពោល​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះ​អកុសល​ចេញ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​អកុសល​ ​ដែល​បុគ្គល​លះ​រួចហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេ​ចកី្ត​សុខ​មែន​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះ​អកុសល​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​កុសល​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​អាច​នឹង​ចំរើន​កុសល​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​មិន​អាច​នឹង​ចំរើន​ ​កុសល​នុ៎ះ​បានទេ​ ​តថាគត​ ​ក៏​មិន​គប្បី​ពោល​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់