​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​កុសល​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​អ្នក​ទាំងឡាយ​ ​អាច​នឹង​ចំរើន​កុសល​បាន​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​កុសល​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​កុសល​នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​នៅតែ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេ​ចកី្ត​ទុក្ខ​ដដែល​ ​តថាគត​ ​ក៏​មិន​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​កុសល​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​កុសល​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេ​ចកី្ត​សុខ​ ​បាន​ជាត​ថា​គត​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចំរើន​កុសល​ចុះ​។​
 [​២៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​២​ ​ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ភ្លាំងភ្លាត់​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​។​ ​ធម៌​ ​២​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គឺ​បទ​ ​និង​ព្យពា្ជនៈ​ ​ដែល​អាចារ្យ​ដំ​កល់​ទុក​ខុស​មួយ​ ​សេចក្តី​ដែល​អាចារ្យ​នាំមក​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បទ​ ​និង​ព្យពា្ជនៈ​ ​ដែល​អាចារ្យ​ដំ​កល់​ទុក​ខុស​ហើយ​ ​រូប​សេ​ចកី្ត​ ​ដែល​អាចារ្យ​នាំមក​ ​ក៏​ខុស​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​២​ ​ប្រការ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ភ្លាំងភ្លាត់​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់