[​២៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​តែង​ពោល​បង្កាច់​ព្រះ​តថាគត​។​ ​បុគ្គល​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ជា​អ្នក​ក្រោធ​ ​មានទោស​ចិត្ត​នៅ​ខាង​(​១​)​ ​ក្នុង​ ​១​ ​បុគ្គល​ជា​អ្នកជឿ​ ​ដោយ​ប្រកាន់​(​២​)​ ​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​តែង​ពោល​បង្កាច់​ព្រះ​តថាគត​។​ ​
 [​២៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​តែង​ពោល​បង្កាច់​ព្រះ​តថាគត​។​ ​បុគ្គល​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​សំដែង​នូវ​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​ថា​ជា​ពាក្យ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ ​បាន​ពោល​ ​១​ ​បុគ្គល​សំដែង​នូវ​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ ​បាន​ពោល​ ​ថា​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​តែង​ពោល​បង្កាច់​ព្រះ​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​មិន​ពោល​បង្កាច់​ព្រះ​តថាគត​ទេ​។​ ​បុគ្គល​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​
​(​១​)​ ​បាន​ដល់​បុគ្គល​ ​ដែល​មានទោស​ចិត្តជា​និច្ច​ ​បុគ្គល​នេះ​ ​តែង​ពោលទោស​ថា​ ​ព្រះសមណគោតម​ ​លោក​មិន​មានធម៌​ដ៏​ប្រសើរ​ ​ជាជាង​ធម៌​របស់​មនុស្ស​ទេ​ ​តែង​ពោល​បង្កាច់​ព្រះអង្គ​ ​ដូច​សុ​នក្ខត្ត​លិ​ច្ឆ​វី​។​ ​(​២​)​ ​បាន​ដល់​បុគ្គល​អប្ប​ឥត​បញ្ញា​ ​មានតែ​សទ្ធា​ជ្រុល​ ​សេចក្ដី​ជ្រះថ្លា​តិច​ ​តែង​ជឿ​ថា​ ​ព្រះពុទ្ធ​ ​ព្រះអង្គ​ជា​លោកុត្តរ​ទាំងអស់​ ​សូម្បី​អាការ​ទាំង​ ​៣២​ ​មាន​សក់​ ​ជាដើម​ ​របស់​ព្រះអង្គ​ ​គង់​ជា​លោកុត្តរ​ដែរ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​បង្កាច់​ព្រះអង្គ​ដែរ​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់