គឺ​បុគ្គល​ ​សំដែង​នូវ​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​ថា​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​១​ ​បុគ្គល​សំដែង​នូវ​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ ​បាន​ពោល​ ​ថា​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ ​បាន​ពោល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះឯង​ ​មិន​ពោល​បង្កាច់​ព្រះ​តថាគត​ឡើយ​។​ ​
 [​២៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​តែង​ពោល​បង្កាច់​ព្រះ​តថាគត​។​ ​បុគ្គល​ ​ទាំង​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ ​ដែល​សំដែង​សូត្រ​ ​មាន​សេ​ចកី្ត​ជា​បុគ្គលាធិដ្ឋាន​(​១​)​ ​ថា​ជា​សូត្រ​មាន​សេ​ចកី្ត​ជា​ធម្មាធិដ្ឋាន​ទៅវិញ​ ​១​ ​ដែល​សំដែង​សូត្រ​ ​មាន​សេ​ចកី្ត​ជា​ធម្មាធិដ្ឋាន​(​២​)​ ​ថា​ជា​សូត្រ​ ​មាន​សេចក្តី​ជា​បុគ្គលាធិដ្ឋាន​ទៅវិញ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​តែង​ពោល​បង្កាច់​ព្រះ​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​២​ ​ពួក​នេះ​ ​មិន​ពោល​បង្កាច់​ ​ព្រះ​តថាគត​ទេ​។​ ​បុគ្គល​ ​២​ ​ពួក​ ​តើ​ដូចម្តេច​។​ ​
​(​១​)​ ​បាន​ដល់​ព្រះ​សូត្រ​ ​ដែល​សំដែង​បុគ្គលាធិដ្ឋាន​ ​ដូច​ទ្រង់​សំដែង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ ​១​ ​បុគ្គល​ពួក​ ​២​ ​បុគ្គល​ពួក​ ​៣​ ​បុគ្គល​ពួក​ ​៤​ ​ជាដើម​ ​ហៅថា​ ​ព្រះ​សូ​ត្រ​ជា​នេយ្យ​ត្ថ​។​ ​(​២​)​ ​បាន​ដល់​ព្រះ​សូត្រ​ ​ដែល​សំដែង​ជា​ធម្មាធិដ្ឋាន​ ​ដូច​សំដែង​ថា​ ​អនិច្ចំ​ ​ទុក្ខំ​ ​អនត្តា​ ​ជាដើម​ ​ហៅថា​ ​ព្រះ​សូត្រ​ជា​នី​ត​ត្ថ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់