​[​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្លង់​ទឹក​ ​មាន​ទឹកល្អក់​កខ្វក់​ ​កើតជា​ភក់​ ​បុរស​អ្នកមាន​ចក្ខុ​ ​ឈរ​នៅ​មាត់​អន្លង់​នោះ​ ​មិនឃើញ​ខ្យង​ ​និង​គ្រំ​ ​ឬ​ដំ​គ្រួស​ ​និង​អម្បែង​ ​ឬ​ហ្វូង​ត្រី​ ​ដែល​ហែល​ទៅមក​ ​ឬក៏​ស្ថិតនៅ​បាន​ឡើយ​ ​ដំណើ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទឹក​នោះ​ល្អក់​ ​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​ល្អក់​ ​នឹង​ស្គាល់​ប្រយោជន៍​របស់​ខ្លួន​ក្ដី​ ​ស្គាល់​ប្រយោជន៍​ ​របស់​អ្នកដទៃ​ក្ដី​ ​ស្គាល់​ប្រយោជន៍​ទាំងពីរ​ខាង​ក្ដី​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដ៏​ប្រសើរ​ ​ក្រៃលែង​ជាង​មនុស្សធម៌​ក្ដី​ ​ហេតុដូច្នេះ​ ​មិនដែល​មាន​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​នោះ​ ​មានចិត្ត​ល្អក់​ ​ក៏​ដូច្នោះឯង​។​
 [​៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្លង់​ទឹក​ ​មាន​ទឹកថ្លា​ស្អាត​ ​មិន​កខ្វក់​ ​បុរស​អ្នកមាន​ចក្ខុ​ឈរ​ ​នៅ​មាត់​អន្លង់​នោះ​ ​ក៏​ឃើញ​ខ្យង​ ​និង​គ្រំ​ ​ឬ​ដំ​គ្រួស​ ​និង​អម្បែង​ ​ឬ​ហ្វូង​ត្រី​ ​ដែល​ហែល​ទៅមក​ឬក៏​ស្ថិតនៅ​បាន​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទឹក​នោះ​ ​មិន​ល្អក់​ ​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានចិត្ត​មិន​ល្អក់​ ​នឹង​ស្គាល់​ប្រយោជន៍​របស់​ខ្លួន​ក្ដី​ ​ស្គាល់​ប្រយោជន៍​ ​របស់​អ្នកដទៃ​ក្ដី​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់