​ស្គាល់​ប្រយោជន៍​ទាំងពីរ​ខាង​ក្ដី​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ប្រសើរ​ ​ក្រៃលែង​ជាង​មនុស្សធម៌​ក្ដី​ ​ហេតុដូច្នេះ​ ​ទើប​មាន​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​នោះ​ ​មានចិត្ត​មិន​ល្អក់​ ​ក៏​ដូច្នោះឯង​។​
 [​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រុក្ខជាតិ​ទាំងឡាយ​ ​ស្រេច​នៅដើម​ចន្ទន៍​ ​ទើប​ប្រសើរ​ជាង​ ​រុក្ខជាតិ​ទាំងនោះ​ ​ព្រោះ​ដើម​ចន្ទន៍​នេះ​ទន់​ផង​ ​គួរ​ដល់​ការងារ​ផង​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជាស​ភាវៈ​ទន់​ផង​ ​គួរ​ដល់​ការងារ​ផង​ ​ដូច​ចិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​របស់​ទន់​ផង​ ​គួរ​ដល់​ការងារ​ ​ផង​ ​ដូច្នេះ​ឯង​។​
 [​៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​កើតឡើង​ ​និង​រលត់​ទៅ​រហ័ស​ ​ដូច​ចិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​នេះ​កើត​ ​ឡើង​ ​និង​រលត់​ទៅ​ ​រហ័ស​ក្រៃពេក​ ​មិន​ងាយ​នឹង​ធ្វើ​ឧបមា​បាន​ឡើយ​។​
 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភវ​ង្គ​ចិត្ត​នេះ​ ​មាន​រស្មីផ្សាយ​ចេញ​ ​ប៉ុន្តែ​ចិត្ត​នោះ​ឯង​ ​ត្រូវ​ ​ឧប​កិ្ក​លេស​ទាំងឡាយ​ ​ជា​អាគន្តុកៈ​ ​ចូល​មក​ធ្វើឲ្យ​សៅហ្មង​។​
ថយ | ទំព័រទី ១៨ | បន្ទាប់