​គឺ​សេចក្ដីសុខ​ ​របស់​គ្រហស្ថ​ ​១​ ​សេចក្ដីសុខ​ ​ក្នុង​បព្វជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណា្ដ​សេចក្ដីសុខ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​ ​ក្នុង​បព្វជ្ជា​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 ​[​៣១០​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​សេចក្ដីសុខ​ក្នុង​កាម​ ​១​ ​សេចក្ដី​សុ​ខ​ក្នុង​នេ​ក្ខម្ម​ ​១​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណា្ដ​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​ ​ក្នុង​នេ​ក្ខម្ម​នុ៎ះ​ ​ប្រសើរ​ជាង​។​
 ​[​៣១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​ ​ប្រកបដោយ​ឧប​ធិ​កិ្ក​លេស​ ​១​ ​សេចក្ដីសុខ​មិន​មាន​ឧប​ធិ​ក្កិ​លេស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ ​២​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​មិន​មាន​ឧប​ធិ​ក្កិ​លេស​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 [​៣១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​មាន​អាសវៈ​ ​១​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់