​សេចក្ដីសុខ​មិន​មាន​អាសវៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​បណ្ដា​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​មិន​មាន​អាសវៈ​នុ៎ះ​ ​ប្រសើរ​ជាង​។​
 ​[​៣១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​ ​ប្រកបដោយ​អាមិសៈ​ ​១​ ​សេចក្ដីសុខ​មិន​ប្រកបដោយ​ ​អាមិសៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណា្ដ​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​មិន​ប្រកបដោយ​អាមិសៈ​នុ៎ះ​ ​ប្រសើរ​ជាង​។​
 ​[​៣១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​ ​របស់​ព្រះ​អរិយៈ​ ​១​ ​សេចក្ដីសុខ​ ​របស់​បុថុជ្ជន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណា្ដ​សេចក្ដីសុខ​ ​ទាំងពីរ​យ៉ាងនេះ​ ​សេចក្ដីសុខ​ ​របស់​ព្រះ​អរិយៈ​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​
 [​៣១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​សេចក្ដីសុខ​ទាំងពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​សេចក្ដីសុខ​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​១​ ​សេចក្ដីសុខ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីសុខ​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់