​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាទិដ្ឋិ​ ​ដែល​មិនទាន់​កើត​ ​ក៏​កើតឡើង​ ​មិច្ឆាទិដ្ឋិ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​រឹងរឹតតែ​ចំរើន​ឡើង​ ​ដល់​បុគ្គល​មានគំនិត​ត្រិះរិះ​មិន​ត្រូវ​ផ្លូវ​។​
 [​១៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ ​ជាហេតុ​នាំ​សម្មាទិដ្ឋិ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​ឬ​សម្មាទិដ្ឋិ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ ​រឹងរឹតតែ​ចំរើន​ឡើង​ ​ដូច​គំនិត​ដែល​ត្រិះរិះ​ត្រូវ​ផ្លូវ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​សម្មាទិដ្ឋិ​ ​ដែល​មិនទាន់​កើត​ ​ក៏​កើតឡើង​ ​សម្មាទិដ្ឋិ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រមែង​រឹង​ ​រឹតតែ​ចំរើន​ឡើង​ ​ដល់​បុគ្គល​មានគំនិត​ត្រិះរិះ​ត្រូវ​ផ្លូវ​។​
 [​១៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹងមើល​មិនឃើញ​ធម៌​ដទៃ​ ​សូម្បីតែ​ធម៌​មួយ​ ​ដែល​ជាហេតុ​នាំ​ពួក​សត្វ​ ​ដែល​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ឲ្យ​ទៅ​កើតជា​តិរច្ឆាន​ ​ប្រេត​ ​វិស័យ​ ​អសុរកាយ​ ​នរក​ ​ដូចយ៉ាង​មិច្ឆាទិដ្ឋិ​នេះ​ឡើយ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​តិរច្ឆាន​ ​ប្រេត​ ​វិស័យ​ ​អសុរកាយ​ ​នរក​។​
ថយ | ទំព័រទី ៧១ | បន្ទាប់