​[​១៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មួយ​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​កើតឡើង​ដើម្បី​ ​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​វិនាស​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​បុគ្គល​ម្នាក់​ ​គឺ​អ្នកណា​។​ ​គឺ​បុគ្គល​ជា​មិច្ឆាទិដ្ឋិ​ ​ជា​អ្នក​យល់​ខុស​ ​បុគ្គល​នោះ​ ​រមែង​នាំ​ជន​ច្រើន​ឲ្យ​ឃ្លាតចាក​ព្រះ​សទ្ធម្ម​ ​ឲ្យ​តាំងនៅ​ក្នុង​អសទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ម្នាក់​នេះឯង​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​វិនាស​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
 [​១៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ម្នាក់​ ​កាល​កើតឡើង​ក្នុង​លោក​ ​ក៏​កើតឡើង​ ​ដើម្បី​ ​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​បុគ្គល​ម្នាក់​ ​គឺ​អ្នក​ ​ណា​។​ ​គឺ​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នក​យល់​ត្រូវ​ ​បុគ្គល​នោះ​ ​រមែង​នាំ​ជន​ច្រើន​ ​ឲ្យ​ឃ្លាតចាក​អសទ្ធម្ម​ ​ឲ្យ​តាំងនៅ​ក្នុង​ព្រះ​សទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ម្នាក់​នេះឯង​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់