​[​១៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​ដែល​សាស្តា​ ​ជា​សព្វញ្ញូ​ ​ពោល​ត្រឹមត្រូវ​ថា​ ​បដិគ្គាហក​ ​ត្រូវ​ដឹង​ប្រមាណ​ ​ទាយក​មិនបាច់​ដឹង​ប្រមាណ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ធម៌​ ​ដែល​សាស្តា​ ​ជា​សព្វញ្ញូ​ពោល​ត្រឹមត្រូវ​។​
 [​១៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​ដែល​សាស្តា​ ​ជា​អ​សព្វញ្ញូ​ ​ពោល​មិន​ត្រឹមត្រូវ​ ​ថា​ ​បុគ្គល​ណា​ ​មាន​ព្យាយាម​ប្រារឰ​ ​បុគ្គល​នោះ​ ​តែង​នៅជា​ទុក្ខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ធម៌​ដែល​សាស្តា​ ​ជា​អ​សព្វញ្ញូ​ពោល​ខុស​។​
 [​២០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​សាស្តា​ជា​សព្វញ្ញូ​ ​ពោល​ត្រឹមត្រូវ​ថា​ ​បុគ្គល​ណា​ ​ខ្ជិលច្រអូស​ ​បុគ្គល​នោះ​ ​តែង​នៅជា​ទុក្ខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​ព្រោះ​ធម៌​ដែល​សាស្តា​ ​ជា​សព្វញ្ញូ​ពោល​ត្រឹមត្រូវ​។​
 [​២០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​សាស្តា​ជា​អ​សព្វញ្ញូ​ ​ពោល​មិន​ត្រឹមត្រូវ​ថា​ ​បុគ្គល​ណា​ ​ខ្ជិលច្រអូស​ ​បុគ្គល​នោះ​ ​តែង​នៅជា​សុខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ធម៌​ដែល​សាស្តា​ ​ជា​អ​សព្វញ្ញូ​ពោល​ខុស​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់