​[​២០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​សាស្តា​ជា​សព្វញ្ញូ​ ​ពោល​ត្រឹមត្រូវ​ថា​ ​បុគ្គល​ណា​ ​មាន​ព្យាយាម​ប្រារឰ​ ​បុគ្គល​នោះ​ ​តែង​នៅជា​សុខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ធម៌​ដែល​សាស្តា​ ​ជា​សព្វញ្ញូ​ពោល​ត្រឹមត្រូវ​។​
 [​២០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​លាមក​ ​សូម្បី​បន្តិចបន្តួច​ ​រមែង​មាន​ក្លិនស្អុយ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​សសើរ​ ​នូវ​ការ​បដិសន្ធិ​ក្នុង​ភព​ ​សូម្បី​បន្តិច​ ​បន្តួច​ ​ដោយហោចទៅ​ ​សូម្បី​អស់​កាល​ត្រឹមតែ​ផ្ទាត់​ម្រាមដៃ​ម្តង​ឡើយ​ ​ក៏​យ៉ាងនោះ​ឯង​។​
 ​[​២០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទឹកមូត្រ​ ​សូម្បី​បន្តិចបន្តួច​ ​រមែង​មាន​ក្លិនស្អុយ​.​.​.​ ​ទឹកមាត់​ ​សូម្បី​បន្តិចបន្តួច​ ​រមែង​មាន​ក្លិនស្អុយ​.​.​.​ ​ខ្ទុះ​ ​សូម្បី​បន្តិចបន្តួច​ ​រមែង​មាន​ក្លិនស្អុយ​.​.​.​ ​ឈាម​ ​សូម្បី​បន្តិចបន្តួច​ ​រមែង​មាន​ក្លិនស្អុយ​.​.​.​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​សសើរ​ ​នូវ​ការ​បដិសន្ធិ​ក្នុង​ភព​ ​សូម្បី​បន្តិចបន្តួច​ ​ដោយហោចទៅ​ ​សូម្បី​អស់​កាល​ ​ត្រឹមតែ​ផ្ទាត់​ម្រាមដៃ​ម្តង​ឡើយ​ ​ក៏​យ៉ាងនោះ​ឯង​។​

​ចប់​ ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ៧៩ | បន្ទាប់