​ចក្ក​វគ្គ​


 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្រ​នេះ​ ​មាន​ ​៤​ ​ចក្រ​ ​៤​ ​តែង​ប្រព្រឹត្តទៅ​ ​(​ដើម្បី​ជា​ប្រយោជន៍​)​ ​ដល់​ពួក​ទេវតា​ ​និង​មនុស្ស​ ​ដែល​ប្រកបដោយ​ចក្រ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​ដែល​ប្រកបដោយ​ចក្រ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ដល់​នូវ​ភាព​ ​នៃ​ខ្លួន​ជាធំ​ទូលាយ​ ​ក្នុង​ភោគៈ​ទាំងឡាយ​ ​។​ ​ចក្រ​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​នៅក្នុង​ប្រទេស​ដ៏​សមគួរ​ ​១​ ​ការ​ចូល​ទៅ​សេពគប់​នឹង​ពួកសប្បុរស​ ​១​ ​កា​រដម្កល់​ទុក​ខ្លួន​ដោយ​ល្អ​ ​១​ ​បុណ្យ​ដែល​បាន​ធ្វើ​ទុក​ហើយ​ ​ក្នុង​កាលមុន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្រ​នេះ​ ​មាន​ ​៤​ ​យ៉ាង​ ​ចក្រ​ ​៤​ ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដល់​ពួក​ទេវតា​ ​និង​មនុស្ស​ ​ដែល​ប្រកប​ព្រមដោយ​ ​ចក្រ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​ដែល​ប្រកបដោយ​ចក្រ​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​គង់​បាន​ដល់​នូវ​ភាវៈ​ ​នៃ​ខ្លួន​ជាធំ​ទូលាយ​ ​ក្នុង​ភោគ​ទាំងឡាយ​។​
​ជន​ណា​ ​នៅក្នុង​ប្រទេស​ដ៏​សមគួរ​ ​សេពគប់​នូវ​មិត្ត​ដ៏​ប្រសើរ​ ​ប្រកបដោយ​ ​កា​រដម្កល់​ទុក​ ​នូវ​ខ្លួន​ដោយ​ល្អ​ ​បាន​ធ្វើបុណ្យ​ទុក​ ​ក្នុង​កាលមុន​ ​ធញ្ញជាត​ ​ទ្រព្យ​ ​យស​ ​សេចក្តី​សរសើរ​ ​សុខ​ ​តែង​ឃុំគ្រង​នូវ​ជន​នុ៎ះ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់