​យោធា​ជីវ​វគ្គ​


 [​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​ចេ​តោ​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​បញ្ញា​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​។​ ​ធម៌​ទាំង​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ស្អាត​ ​(​ក្នុង​រូបកាយ​)​ ​១​ ​មាន​សេចក្តី​សំគាល់​ថា​ ​ជា​បដិកូល​ ​ក្នុង​អាហារ​ ​១​ ​មាន​សេចក្តី​សំគាល់​ថា​ ​មិន​គួរ​ត្រេកអរ​ ​ក្នុង​លោក​ទាំងពួង​ ​១​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​១​ ​សេចក្តី​សំគាល់​ក្នុង​មរណៈ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ដំ​កល់​ទុក​ ​ដោយ​ប្រពៃ​ ​ខាងក្នុង​សន្តាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៥​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​ចេ​តោ​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ ​ជា​ផល​ផង​ ​មាន​បញ្ញា​វិមុត្តិ​ផល​ ​ជា​អានិសង្ស​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ភិក្ខុ​បាន​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​លើកឡើង​នូវ​ជើងគុល​ ​គឺ​អវិជ្ជា​ ​ដូច្នេះ​ខ្លះ​ ​ថា​ ​បំ​ផ្លេច​បំផ្លាញ​នូវ​គូ​ ​គឺ​សង្សារវដ្ត​ ​ដូច្នេះ​ខ្លះ​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់