​អនុ​ត្ត​រិយ​វគ្គ​


 [​២១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រថាប់​នៅក្នុង​វិហារ​ឈ្មោះ​ ​បោក្ខរ​ណិ​យា​ ​ជិត​សាម​គ្រាម​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ ​ទេវតា​មួយ​អង្គ​ ​មាន​រស្មី​រុងរឿង​ ​កាល​រាត្រី​បឋមយាម​កន្លង​ហើយ​ ​បណ្តាល​វិហារ​ឈ្មោះ​ ​បោក្ខរ​ណិ​យា​ទាំងមូល​ឲ្យ​ភ្លឺ​ច្រាល​ ​ហើយ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឈរ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ទេវតា​នោះ​ ​ឈរ​នៅក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៣យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ដល់​ភិក្ខុ​។​ ​ធម៌​ ​៣យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​សេចក្តី​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​សេចក្តី​ត្រេកអរ​ក្នុង​ការចរចា​ ​១​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​ដេកលក់​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​៣យ៉ាងនេះ​ឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ដល់​ភិក្ខុ​។​ ​លុះ​ទេវតា​នោះ​ ​ក្រាបបង្គំទូល​ដូច្នេះហើយ​។​ ​ព្រះ​សាស្តា​ ​ក៏​ទ្រង់​ពេញ​ព្រះ​ហ្ឫទ័យ​។​ ​ទើប​ទេវតា​នោះ​ ​ដឹង​ថា​ព្រះ​សាស្តា​របស់​អញ​ ​ទ្រង់​ពេញ​ព្រះ​ហ្ឫទ័យ​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​បាត់​ទៅ​ក្នុង​ទីនោះ​ឯង​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​
ថយ | ទំព័រទី ៦២ | បន្ទាប់