​ភវ​រា​គា​នុ​សយៈ​ ​អ​វិ​ជ្ជានុ​សយៈ​ ​ភិក្ខុ​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មិន​មាន​ទី​កើត​តទៅទៀត​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ទើប​ហៅថា​ ​បាន​កាត់​តណ្ហា​ ​បាន​ស្រាយ​នូវ​សញ្ញោជនៈ​ ​បាន​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​បាន​ត្រាស់​ដឹង​នូវ​មានះ​ដោយ​ប្រពៃ​។​
 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ប្រកបដោយ​អង្គ​ ​៧​ ​យ៉ាង​ ​ភិក្ខុ​មិនទាន់​ចូល​ទៅ​ជិត​ ​មិន​គួរ​ចូល​ទៅ​ជិត​ទេ​ ​ឬ​បាន​ចូល​ទៅ​ជិត​ហើយ​ ​មិន​គួរ​អង្គុយ​ឡើយ​។​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ពួក​ជន​មិន​ក្រោក​ទទួល​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​មិន​ថ្វាយបង្គំ​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​មិន​ប្រគេន​អាសនៈ​ ​ដោយ​សេចក្តី​ពេញចិត្ត​ ​១​ ​លាក់​ទុក​នូវ​ទេយ្យធម៌​របស់​គេ​ ​១​ ​កាលបើ​ទេយ្យធម៌​មាន​ច្រើន​ ​ឲ្យ​តិច​ ​១​ ​កាលបើ​មាន​ទេយ្យធម៌​ដ៏​ឧត្តម​ ​ឲ្យ​របស់​សៅហ្មង​ ​១​ ​ឲ្យ​ដោយ​សេចក្តី​មិន​គោរព​ ​មិន​ឲ្យ​ដោយ​សេចក្តី​គោរព​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ប្រកបដោយ​អង្គ​ ​៧​ ​យ៉ាងនេះ​ឯង​ ​ភិក្ខុ​មិនទាន់​ចូល​ទៅ​ជិត​ ​មិន​គួរ​ចូល​ទៅ​ជិត​ទេ​ ​ឬ​បាន​ចូល​ទៅ​ជិត​ហើយ​ ​មិន​គួរ​អង្គុយ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​ប្រកបដោយ​អង្គ​ ​៧​ ​យ៉ាង​ ​ភិក្ខុ​មិនទាន់​ចូល​ទៅ​ជិត​ ​គួរ​ចូល​ទៅ​ជិត​បាន​ ​ឬ​បាន​ចូល​ទៅ​ជិត​ហើយ​ ​គួរ​អង្គុយ​បាន​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់